ឧបត្ថម្ភគាំទ្រ

មជ្ឈមណ្ឌលឯកសារកម្ពុជា បានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីចងក្រងឯកសារនៃអំពើធ្វើទុក្ខបុកម្នេញ ដែលប្រព្រឹត្តដោយរបបខ្មែរក្រហម និងដឹកនាំការបង្កើតវិទ្យាស្ថានស្លឹករឹត ដែលនឹងក្លាយជាយានដ៏មានឥទ្ធិពលមួយសម្រាប់ការលើកកម្ពស់ការយល់ដឹងអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងផលប៉ះពាល់របស់ឧក្រិដ្ឋកម្មបែបនេះ។

រូបភាពនៅទីនេះ គឺជាស្លឹករឹតមួយ ក្នុងចំណោមស្លឹករឹតចាស់បំផុត ដែលនៅសេសសល់បន្ទាប់ពី អំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ស្លឹករឹតនេះ មានអាយុច្រើនជាងមួយរយឆ្នាំមកហើយ។
ឧបត្ថម្ភគាំទ្រវិទ្យាស្ថានស្លឹករឹត
នៅទន្លេសាប ខេត្តសៀមរាប

នៅពេលសាងសង់រួច វិទ្យាស្ថានស្លឹករឹតនឹងក្លាយជាកន្លែង សម្រាប់ការចងចាំដែលអាចជួយដល់ភាពធូរស្បើយផ្លូវចិត្ត និងការស្ថាបនាប្រទេសឡើងវិញ ជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំអន្តរជាតិ ជាកន្លែងសម្រាប់មនុស្សគ្រប់គ្នាដើម្បីបង្កើន ការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្រកម្ពុជា និង ជាកម្លាំងមួយដើម្បីរារាំងអំពើប្រល័យពូជសាសន៍នៅជុំវិញពិភពលោក។ យើងមិនអាចកសាងវិទ្យាស្ថានស្លឹករឹតដោយគ្មាន កាគាំទ្រពីដៃគូ និងសប្បុរសជន ដូចជាលោក-អ្នក និងមិត្តភ័ក្តិ ព្រមទាំងប្រជាជនកម្ពុជាទាំងអស់។ វិទ្យាស្ថានស្លឹករឹតសូមថ្លែងនូវអំណរគុណចំពោះរាល់ការចូលរួមវិភាគទានទាំងឡាយដែលនឹងជួយឱ្យយើងសម្រេចបាននូវចក្ខុវិស័យរបស់វិទ្យាស្ថាននេះ។ 

បរិច្ចាគ

េ្រជសេរ ើ សច ើ នំ នបរ ួ ចិ ចគ

Make a One Time Donation

  • Other: $

Make a Recurring Monthly Gift

  • Other: $

អ្នកបរិច្ចាគហិរញ្ញវត្ថុ

បុគ្គលិក និងក្រុមប្រឹក្សា របស់វិទ្យាស្ថានស្លឹករឹត សូមសម្តែងនូវការដឹងគុណចំពោះការឧបត្ថម្ភគាំទ្រ ដែលបានផ្តល់ជូនវិទ្យាស្ថានស្លឹករឹតរហូតមកទល់សព្វថ្ងៃនេះ។ 

 

នៅភ្នំគូលែន ខេត្តសៀមរាប

ប្រជាពលរដ្ឋកម្ពុជា

របបខ្មែរក្រហមបានប៉ះពាល់ដល់ប្រជាជនកម្ពុជាពេញមួយជំនាន់មនុស្ស ហើយរហូតមកដល់ពេលនេះ ប្រទេសកម្ពុជានៅកំពុងតែកសាងឡើងវិញនៅឡើយ។ វិទ្យាស្ថានស្លឹករឹត នឹងជួយសម្រួលដល់ការកសាងប្រទេសឡើងវិញ ហើយប្រជាពលរដ្ឋកម្ពុជារាប់សែននាក់ បានផ្តល់ការបរិច្ចាគ បន្តិចបន្តួចតាមលទ្ធភាពសម្រាប់ការសាងសង់វិទ្យាស្ថានស្លឹករឹតនេះ។ សុឆន្ទៈរបស់ប្រជាជនកម្ពុជាជាច្រើនដើម្បីបរិច្ចាគជូនវិទ្យាស្ថាន បើទោះបីជាមានស្ថានភាពសេដ្ឋកិច្ចលំបាក ឬរស់នៅក្នុងជីវភាពក្រីក្រយ៉ាងណាក្តី គឺជាសកម្មភាពលើកទឹកចិត្តដ៏វិសេសវិសាលមួយ ហើយការសាងសង់វិទ្យាស្ថានស្លឹករឹតនេះ គឺក្នុងគោលបំណងដើម្បីប្រជាជនកម្ពុជាទាំងអស់នេះឯង។ 

ប្រទេសកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា និងការិយាល័យនិងក្រសួងជាច្រើន ចំពោះការគាំទ្រយ៉ាងសប្បុរសដល់គម្រោងនេះ ដែលរួមទាំងការផ្តល់ឈ្មោះជាផ្លូវការរបស់វិទ្យាស្ថានស្លឹករឹតជា គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៖ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងអប់រំ (ជាពិសេស ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាលារាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ និងអ្នករួចរស់ជីវិតពីរបបខ្មែរក្រហមនៅទូទាំងប្រទេសកម្ពុជា។

សហរដ្ឋអាមេរិក

ក្រសួងការបរទេសសហរដ្ឋអាមេរិក និងទីភ្នាក់ងារអន្តរជាតិមួយចំនួនរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក ដែលរួមទាំងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ចំពោះការផ្តល់ការគាំទ្រយ៉ាងសប្បុរសជាបន្តបន្ទាប់មកឱ្យ មជ្ឈមណ្ឌលឯកសារកម្ពុជា និងមូលនិធិទាយជ្ជទានរបស់វិទ្យាស្ថានស្លឹករឹត។ 

អាល្លឺម៉ង់

គេហទំព័ររបស់វិទ្យាស្ថានស្លឹករឹតនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច របស់សហព័ន្ធអាល្លឺម៉ង់ (BMZ) តាមរយៈសង្គមស៊ីវិលអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) GmbH។